
មានគូសេ្នហ៏ពីរនាក់រៀននៅសាលាជាមួយគ្នា ស្រលាញ់គ្នាយ៉ាងខ្លាំង។បុរសនោះឈោ្មះឆាយ ឯនារ៊ឈ្មោះរី។ជារៀងរាល់ឆ្នាំ ឆាយតែងតែ អោយរីជិះកមើលទូកប្រណាំង។ នាថៃ្ងមួយមាននារីម្នាក់ឈ្មោះថាដាណាជាកូននាក់មានហីហា ស្លៀកពាក់់sexyបានផ្លាស់ចូលមករៀនជាមួយពួកគេទាំងពីរនាក់នេះ។ដោយសារតែរូបរាងសង្ហារបស់ឆាយ ដាណាក៏បាក់ចិត្តស្រលាញ់់។ពីមួយថៃ្ងទៅមួយថៃ្ង ដាណាកាន់តែច្រណែននឹងក្តីស្រលាញ់របស់ឆាយនឹងរី។ដោយសារតែដាណាទ្រាំមិនបាន នាងក៏រកវិធីបំបែកបំបាក់ពួកគេទាំងពីរ។លើកទី១ ដាណាបានអោយឆាយទៅជួយបង្រៀនថែម៉ោងនូវមុខវិជ្ជាគណិតវិទ្យា ជារៀងរាល់ពេលល្ងាចថ្ងៃសុក្រ ជួនអីជាពេលដែលរីមិនអាចទៅជាមួយឆាយបានព្រោះនាងត្រូវទៅជួយលក់ដូម្តាយរបស់នាង។ដោយឆ្លៀតឱកាស ដាណាទៅកៀកកើយនឹងឆាយហើយអោយមិត្តភ៍ក្តរបស់នាង,អាយ៉ា,ទៅថតរូបយកទៅអោយរីមើល។រីមិនជឿនឹងរូបភាពនឹងសំដីរបស់ពួកនោះប៉ុន្មានដោយសារ តែនាងជឿជាក់ថាឆាយមិនក្បត់នាងទេ។លើកទី២ នៅថៃ្ងនៃសេចក្តីស្រលាញ់ ដាណាបានទិចកាដូដាក់នៅក្រោមថតតុរបស់រី ដោយបន្លំថារីមានបុរសលួចលាក់មិនអោយឆាយដឹង។នៅលីកាដូនោះមានសំបុត្រមួយសរសេរថា "Happy Valentine's Day អូនរី។បងស្រលាញ់អូនជានិច្ច្ បងសង្ឃឹមថាយើងនឹងជួបគ្នានៅកន្លែងដដែល។ពេលរីដើរមកនឹងឆាយ គេទាំងពីរក៏បានឃើញកាដូនឹងអានសំបុត្រនោះ។តែឆាយក៏មិនជឿថារីធ្វើបែបនេះឡើយ។ឆាយគិត ថាប្រហែលជាមានអ្នកចង់លេងសើចនឹងគេហើយ។លើកទី៣ ដាណាមានគំនិតស្មោគគ្រោកមួយដោយនាងបានអញ្ជើញរីទៅលេងផ្ទះរបស់នាង ហើយក៏អើាយរីផឹកថ្នាំសន្តំ។ រី ស្មានថាខ្លួនមិនស្រួលខ្លួន ក៏បានលាដាណាទៅផ្ទះ។នៅតាមផ្លូវស្ងាត់ជ្រងំ រីក៏ដួលសន្លប់ រំពិចនោះពួកអ្នកលេង៧នាក់ ដែលដាណាបានជួលអោយទៅចាប់រំលោភរី ក៏នាំរីទៅកន្លែងបាំងបិតដើម្បីចាប់រំលោភនាង។អស់ពីមួយទៅមួយ វាថែមទាំងថតវីដីអូទឿត។ពេលរួចរាល់ ពួកវាប្រញាប់ស្លៀកខោហើយរត់ទៅបាត់ ទុកអោយរីនៅដេកកណ្តាលវាពៃ្រម្នាក់ឯង ដោយខ្លួនទទេនឹងឈាមពេញខ្លួន។ពេលដឹងខ្លួនឡើង រីមានុអារម្មណ៏ចុកចាប់យ៉ាងខ្លាំង ហើយក្រលេកមើលខ្លួនទើបដឹងថានាង ត្រូវបានគេរំលោភ។រីមានអារម្មណ៏សោកសៅយ៉ាងខ្លាំងពីព្រោះនាងបានបាត់បង់ព្រហ្មចារីដ៏មានតំលៃនឹងកិត្តយសនឹងភាពបរិសុទ្ធដែលនាងខំរក្សាទុក្ខជួនឆាយ។ពេលនេះ អស់ហើយ ភាពុងងឹតងងុលបានក្របដណ្តប់រីធើ្វអោយនាងប្រឈរមុខមិនរួច។ព្រឹកឡើង ពត៍មានរបស់រីក៏បានលិចលឺ។ម្នាក់ៗ បានចែកវីដីអូសិចនោះអោយគ្នាមើលតាម ទូរស័ព្ទដៃ។រីអាម៉ាសមុខយ៉ាងខ្លាំង ឯឆាយក៏ខឹងនឹងរីយ៉ាងអនេកដោយមិននឹងស្មានថារីហ៊ានធ្វើបែបនេះសោះ។ទោះបីរីខំរ៉ាយរ៉ាប់យ៉ាងណា ក៏ឆាយមិនស្តាប់នឹងរីដែរ។ ពួកគេទាំងពីរក៏បានបែកគ្នា។ជាឱកាសល្អរបស់ដាណា នាងក៏បានទៅលួងលោមឆាយរហូតឆាយធ្លាក់ខ្លួនលង់នឹងដាណា។ពេលនេះដាណាបានក្លាយជាសង្សារបស់ឆាយ ហើយ។ឯរីកំសត់ក៏មានផ្ទៃពោះជាងមួយខែ។ពេលរីជិះកង់ទៅរៀន ដាណាបានបើកឡានឹងមានឆាយជិះជាមួយ។នាងបានកៀរអោយរីដួល។រីស្រេកអើាយជួយក៏ឆាយធ្វើជា មិនលឺ។រីក៏រលូតកូនហើយបាត់បង់ឈាមច្រើនបណ្តាលអោយនាងស្លាប់។សាកសពរបស់រីបានយកទៅកប់នៅពៃ្រខាងលិច។ ៥ខែក្រោយមក ឆាយនាំដាណាទៅមើលពីធី អំទូក ពេលដើរទៅដល់កន្លែងឆាយមានអារម្មណ៍ថាធ្ងន់នឹងចុកក ហាក់ដួចជាមាននរណាម្នាក់ជិះលើក។ដាណាក៏ហៅជាងមកថតរួបពួកគេទាំងពីរនាក់។ពេលថតរួច ជាងនោះប្រាប់ថា៣ថ្ងៃទៀតបានបាន។ក្នុងកំឡុងពេលបីថៃ្ងនេះ ពួកដែលចាប់រំលោភរីក៏ស្លាប់បណើ្តរៗដោយបាក់កមិនដឹងមួលហេតុ។រូបថតរួចរាល់ ដាណានឹងឆាយនៅតែ មានុអារម្មណ៏ចុកករឹងតែខ្លាំង ពេលគេយករូបថតមកមើល ស្រាប់តែរន្ធត់យ៉ាងខ្លាំង បើកភ្នែកធំៗប៉ុនពងទាកូន។ក្នុងរូបថតនោះគេឃើញរីជិះកឆាយនឹងអាកដាណា។
0 comments:
Post a Comment